លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងឡាអេ នៅចុងខែមិថុនានេះ ។

លោក បានលើកឡើង នៅក្នុងវីដេអូមួយដែលបង្ហោះក្នុង Telegram ថា យើងមានកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូ។ យើងត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ។
លោក បានបន្ថែមថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrey Sibiga កំពុងពិភាក្សាជាមួយសមភាគីអំពីហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ នៅទីក្រុងឡាអេ។
យោងតាមប្រភពការទូតមួយចំនួន បានឲ្យដឹងថា ទីស្នាក់ការរបស់អង្គការណាតូ កិច្ចប្រជុំកំពូលរាល់លើកគឺមិនចង់អញ្ជើញអ៊ុយក្រែមទេ ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃជម្លោះដែលអាចកើតមាន៕

ដោយ៖ ពេជ្រ