ខេត្តបន្ទាយមានជ័យ ទទួលបានផ្លូវគម្រោងចំនួន៦ខ្សែប្រវែង១៣៤.៨គ.ម

បន្ទាយមានជ័យ ៖នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នេះនៅសាលប្រជុំ«ខ» សាលាខេត្តបន្ទាយមានជ័យ លោក លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្នើសុំកិច្ចសហការ សម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ(RRCIP)ដោយមានសមាជិកចូលរួមសរុប២៥រូប(ស្ត្រី១រូប)។

ក្នុងកិច្ចប្រជុំនេះ លោក អ៊ុ រាត្រី អភិបាលខេត្ត បានប្តេជ្ញាទទួលសម្របសម្រួលដោះស្រាយរាល់បញ្ហាទាំងអស់តាមគ្រប់យន្តការដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនក្នុងខេត្តបន្ទាយមានជ័យលើផ្លូវដែលគម្រោងផ្តល់ជូនទាំង៦ខ្សែប្រវែង១៣៤.៨គ.ម (ផ្លូវបល្ល័ង្គជ្រៃ ផ្លូវស្ពានស្រែង ផ្លូវតាផូ ផ្លូវតែហាំង ផ្លូវរលួស-ភូមិថ្មី និងផ្លូវស្រែល្អ) ៕

Written by 

Related posts

Leave a Comment