ត្រាំ ឲ្យអ៊ីរ៉ង់ ស្រមៃពីផលវិបាក មុនប្ដេជ្ញាបង្កើនអ៊ុយរ៉ាញ៉ូម

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាន លើយន្តហោះប្រធានាធិបតី ដែលហោះហើរពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់រដ្ឋ New Jersey ថា អាជ្ញាធរអ៊ីរ៉ង់ មិនគួរបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទេ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខនឹងផលវិបាកពីសហរដ្ឋអាមេរិក។

ដោយអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលប្រកាសនឹងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះ មេដឹកនាំសហរដ្ឋអាមេរិក បាននិយាយថាមិនចាំបាច់នោះទេ។

លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រសិនបើពួកគេបង្កើនការចម្រាញ់នោះ យើងនឹងត្រូវប្រើវិធីសាស្ត្រក្នុងការផ្អាកដំណើរការ។  

យោងតាមសារព័ត៌មាន Axios បានរាយការណ៍ថា សំណើរបស់សហរដ្ឋអាមេរិកចំពោះប្រទេសអ៊ីរ៉ង់ លើមធ្យោបាយដោះស្រាយភាពខុសគ្នាជុំវិញការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួន អនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់បន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់មន្ត្រីអាមេរិកលើបញ្ហានេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ឧសភា តំណាងអ៊ីរ៉ង់ និងអាមេរិក បានបើកកិច្ចចរចាជុំទី ៥ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ នៅទីក្រុងរ៉ូម ប៉ុន្តែដោយសារតែលក្ខខណ្ឌតឹងតែងភាគីអ៊ីរ៉ង់ សុំឈប់បន្ត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment