អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើការសម្លាប់ជនជាតិប៉ាឡេស្ទីន នៅជិតមជ្ឈមណ្ឌលចែកចាយជំនួយមួយក្នុងហ្គាហ្សា កាលពីថ្ងៃអាទិត្យ ចំពេលមានសេចក្តីរាយការណ៍ដែលមានជម្លោះថា កងកម្លាំងអ៊ីស្រាអែល ជាអ្នកបើកការបាញ់ប្រហារ។

សាក្សី បានរាយការណ៍ថា ហ្វូងមនុស្សអត់ឃ្លាន ត្រូវគេបាញ់សម្លាប់ពេលកំពុងតម្រង់ជួរឈរចាំយកអាហារពីមជ្ឈមណ្ឌលក្នុងទីក្រុង Rafah ។
ទន្ទឹមនោះ ភ្នាក់ងារកាកបាទក្រហម ក៏បានបញ្ជាក់ថា អ្នកស្លាប់មានចំនួន ៣១ នាក់ ក្នុងនោះ ១៧៩ នាក់រងរបួស។
ទោះជាយ៉ាងណា កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានបដិសេធមិនទទួលស្គាល់ការវាយប្រហារលើជនស៊ីវិលនៅក្បែរទីតាំងនោះទេ ដោយថាជារបាយការណ៍មិនពិត៕

ដោយ៖ ពេជ្រ