ក្លិប West Bromwich Albion បានតែងតាំងលោក Ryan Mason ជំនួសលោក Tony Mowbray ក្នុងនាមជាអ្នកចាត់ការទូទៅក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ ។នេះបើយោងតាមក្លិប Championship បានប្រកាសកាលពីថ្ងៃចន្ទ។
បុរសវ័យ ៣៣ ឆ្នាំរូបនេះបានផ្ទេរចេញពី Tottenham Hotspur ជាកន្លែងដែលលោកធ្វើជាជំនួយការរបស់លោក Ange Postecoglou ក្នុងយុទ្ធនាការឈ្នះពានរង្វាន់ Europa League រដូវកាលនេះ។
ក្រោយតែងតាំងលោក Mason បាននិយាយថា “នេះគឺជាក្លឹបដ៏ធំមួយដែលមានហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យ និងអ្នកគាំទ្រមិនគួរឱ្យជឿ ហើយខ្ញុំរំភើបចំពោះអ្វីដែលយើងអាចសម្រេចបានរួមគ្នា”។ “ខ្ញុំជឿជាក់ថា Albion គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ខ្ញុំ ហើយខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមនោះទេ។ “ខ្ញុំនឹងនាំយកនូវភាពរីករាយ ការលះបង់ និងមហិច្ឆតាដ៏ច្រើនមកជាមួយខ្ញុំ ហើយទន្ទឹងរង់ចាំអនាគតដ៏វិជ្ជមានជាមួយគ្នានៅក្លឹបដ៏អស្ចារ្យបែបនេះ”៕
