អ៊ីស្រាអែល​ ពង្រីក​កម្លាំងបុកលើដីនៅហ្គាហ្សា ថែមទៀតហើយ

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួនពង្រីកប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីប។

ការពង្រីកនេះ ធ្វើឡើងបន្ទាប់ពីបទបញ្ជា កាលពីថ្ងៃអាទិត្យ ដោយមេទ័ពអ៊ីស្រាអែលលោក Eyal Zamir ដើម្បីពង្រីកការវាយលុកលើដីចូលទៅក្នុងតំបន់បន្ថែមទាំងនៅភាគខាងជើង និងភាគខាងត្បូង។

យោងតាម ​​IDF បញ្ជាក់ថា កងទ័ពរបស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធ និងរុះរើឃ្លាំងផ្ទុកអាវុធ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធទាំងលើ និងក្រោមដី។

បន្ថែមពីលើនេះ កងកម្លាំងអាកាសអ៊ីស្រាអែល ក៏បានវាយប្រហារគោលដៅរាប់សិបនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃអាទិត្យ រួមទាំងចង្កោមភេរវករ រចនាសម្ព័ន្ធយោធាដែលជាកម្មសិទ្ធិរបស់អង្គការភេរវករនៅតំបន់ហ្គាហ្សាស្ទ្រីប ផ្លូវរូងក្រោមដី កន្លែងផ្ទុកអាវុធ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករបន្ថែម ផងដែរ។

គួរបញ្ជាក់ថា ការពង្រីកការប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នាក្នុងការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជុំវិញសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលឃុំខ្លួននៅហ្គាហ្សា ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment