លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ជាឱកាសល្អដែលលោក អាចជួបមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចពិភាក្សាបញ្ចប់ជម្លោះ ដោយសារតែសង្កេតឃើញអ្វីៗប្រសើរឡើង ក្នុងដំណើរទស្សនកិច្ចរបស់បេសកជនពិសេសអាមេរិក នៅទីក្រុងមូស្គូ។

លោក ត្រាំ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះគឺល្អដូចការរំពឹងទុក ប៉ុន្តែលោក មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ទន្ទឹមនោះ វិមានក្រឹមឡាំង ក៏មិនបានចេញសេចក្តីថ្លែងការណ៍ច្បាស់លាស់អំពីកិច្ចពិភាក្សារវាងលោក ពូទីន និងលោក Steve Witkoff នេះដែរ។
ជំនួបរវាងលោក Witkoff និងលោក ពូទីន នេះបានធ្វើឡើងប៉ុន្មានថ្ងៃ មុនថ្ងៃកំណត់ដែលលោក ត្រាំ កំណត់សម្រាប់ប្រទេសរុស្ស៊ី ក្នុងការយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មី៕

ដោយ៖ ពេជ្រ