ផ្លូវការហើយ​! កីឡាករចូលសញ្ជាតិ៣រូបនេះអាចលេងឲ្យក្រុមជម្រើសជាតិកម្ពុជាបាន

តបតាមសំណើររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយឯកសារដែលបានផ្ញើទៅ ចំពោះកីឡាករ ឃូលីបាលី អាបឌែល តាមរយៈសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)  និងចំពោះកីឡាករ អូសិ តាកាកិ និង នេតូ រ៉ុនដុន តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ត្រូវបានពិនិត្យឃើញថា មានលក្ខណៈបុគ្គលិកគ្រប់គ្រាន់ និងត្រូវបានអនុញ្ញាតិឱ្យលេងតំណាងក្រុមជម្រើសជាតិកម្ពុជា។ ដូច្នេះចាប់ពីពេលនេះតទៅ កីឡាករចំណូលថ្មី ទាំង៣នាក់នេះ អាចលេងតំណាងឱ្យក្រុមជម្រើសជាតិកម្ពុជាបានជាផ្លូវការ ហើយនឹងត្រូវចូលរួមលេងក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ខាងមុខនេះ។

សូមស្វាគមន៍កីឡាករ អូសិ តាកាកិ, នេតូ រ៉ុនដុន និង ឃូលីបាលី អាបឌែល ជាផ្លូវការចូលមកកាន់ក្រុមជម្រើសជាតិកម្ពុជា  ជូនពរជោគជ័យលើវិថីបាល់ទាត់ជាមួយក្រុមជម្រើសជាតិ ៕

Written by 

Related posts

Leave a Comment