រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍មហោស្រពភាពយន្តជប៉ុនត្រូវបានប្រាព្ធជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ដែលមានគោលបំណង ចែករំលែកក្តី រីករាយ និងវប្បធម៌របស់ ភាពយន្ត ជប៉ុនទៅកាន់ ពិភពលោក បច្ចុប្បន្ននេះ កម្មវិធីមហោស្រព ភាពយន្ត ជប៉ុន បាននាំយកនូវខ្សែភាពយន្តប្រទេសជប៉ុនជាច្រើនមកកាន់រោងភាពយន្តកម្ពុជា។ ខ្សែភាពយន្តដែលត្រូវបានជ្រើសរើសមាន ប្រភេទខុសៗគ្នាដូចជាខ្សែភាពយន្តបែបគំនូរជីវចល មនោសញ្ចេតនា កំប្លែង រន្ធត់ និងប្រភេទភាពយន្តជាច្រើនទៀត។ ការរួមបញ្ជូលនូវ ខ្សែភាពយន្តជប៉ុន ចំរុះទាំងនេះបានធ្វើឲ្យទស្សនិកជនកម្ពុជាទទួលបាននូវទស្សនៈអំពីសង្គម វប្បធម៌ជប៉ុន និងគំនិតផ្សេងៗដែល ឆ្លុះបញ្ជាំងអំពីសង្គមប្រទេសនីមួយៗ។
លើសពីនេះ មហោស្រពភាពយន្តជប៉ុនដើរតួរយ៉ាងសំខាន់ក្នុងការចែករំលែកវប្បធម៌នៃវិស័យភាពយន្តជប៉ុន ទៅដល់ ផលិតករ អ្នកនិពន្ធ និងអ្នកដឹកនាំភាពយន្តជាច្រើនក្នុងប្រទេសកម្ពុជា។ សម្រាប់ប្រជាជនខ្មែរដែលប្រឡូកក្នុងវិស័យភាពយន្ត មហោស្រព ភាពយន្តមួយនេះបានជួយផ្តល់នូវគំនិតឆ្នៃប្រឌិត និងភាពប៉ិនប្រសប់នៃការផលិតភាពយន្តដែលប្រទេសជប៉ុនបានប្រើ ប្រាស់ដើម្បីផ្តល់នូវទស្សនីយភាពប្លែកទៅដល់ទស្សនិកជនក្នុងរោងកុន។
សមិទ្ធផលនៃការប្រារព្ធកម្មវិធីមហោស្រព ភាពយន្ត ជប៉ុន នៅប្រទេសកម្ពុជារយៈពេល ១០ ឆ្នាំកន្លងមកនេះ បានសបញ្ជាក់ឲ្យ ឃើញនូវការប្រឹងប្រែងបង្កើតកិច្ចសហការ និងចែករំលែកនូវវប្បធម៌ ប្រពៃណីរវាងប្រទេសទាំងពីរ។ មហោស្រពនេះមានវត្តមាន សំខាន់ក្នុងការប្រើប្រាស់ខ្សែភាពយន្តដើម្បីជះឥទ្ធិពលទៅលើចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញស្មារតីក្នុងការបង្កើត ភាពផ្លាស់ប្តូរ។ ដើម្បីអបអរខួបលើកទី ១០ ឆ្នាំនៃមហោស្រពភាពយន្តជប៉ុននៅប្រទេសកម្ពុជា ព្រឹត្តិការណ៍មួយនេះនឹង បន្តផ្សព្វផ្សាយនិងនាំយកនូវខ្សែភាព យន្តល្បីៗរបស់ប្រទេសជប៉ុនមកកាន់រោងភាពយន្តនៅជិតលោកអ្នក។
ជាចុងក្រោយ ពួកយើងសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបន្តគាំទ្រ និងបង្ហាញទឹកចិត្តចំពោះវិស័យខ្សែភាពយន្ត ប្រទេសជប៉ុន។ ការគាំទ្ររបស់អ្នកពិតជាមានសារៈសំខាន់ក្នុងការជំរុញពួកយើងឲ្យបន្តរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនេះ។
សូមកុំភ្លេចចូលរួមកម្មវិធីមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤ ដើម្បីទទួលបាននូវបទពិសោធន៍ និងទស្សនា ខ្សែភាពយន្តប្លែកៗ ដ៏គួរឱ្យចាប់អារម្មណ៍ រួមមានខ្សែភាពយន្ត Godzilla Minus One ជាខ្សែភាពយន្តបើកកម្មវិធី ដែលបានឈ្នះពានរង្វាន់ Academy Award for Best Visual Effects។ កម្មវិធីមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤ នឹងប្រព្រឹត្តិឡើង ជារៀងរាល់ចុងសប្តាហ៍ចាប់ពីថ្ងៃទី ២៩ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៤៕