Zelensky ខឹងអាមេរិកថា ស្ងាត់ច្រៀបទាំងដែលរុស្ស៊ី វាយប្រហារអ៊ុយក្រែន សឹងផ្អើលពិភពលោកទៅហើយ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការរក្សាភាពស្ងៀមស្ងាត់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី នាពេលថ្មីៗនេះលើអ៊ុយក្រែន។

លោក Zelensky បានចាត់ទុកទង្វើបែបនេះរបស់អាមេរិកថាជាការជំរុញទឹកចិត្តលោកប្រធានាធិបតី Vladimir Putin ឲ្យបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតលើអ៊ុយក្រែន។

ការវាយប្រហារនេះ រុស្ស៊ី ប្រើយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលចំនួន ៣៦៧ គ្រាប់ ដែលជាចំនួនខ្ពស់បំផុតមួយជាលើកដំបូងមិនធ្លាប់មានក្នុងការវាយប្រហារតែមួយយប់ ។

ទន្ទឹមនោះ យ៉ាងហោចណាស់មនុស្ស ១២ នាក់ រួមទាំងកុមារ ៣ នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​បញ្ចេញ​ប្រតិកម្ម​ ដោយថា លោក ​មិន​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​លោក Putin កំពុង​ធ្វើនោះទេ ។

គួរបញ្ជាក់ថា កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ ដោយប្រើយន្តហោះគ្មានមនុស្សបើកចំនួន ២៩៨ គ្រឿង និងគ្រាប់មីស៊ីល cruise និង ballistic missiles ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment