លោក អ៊ុំ រាត្រី ចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយ សារាចណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ បច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៦-២០២៨

បន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុងសាលាប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំ ផ្សព្វ ផ្សាយ សារាច ណែនាំស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិការខេត្ត ឆ្នាំ ២០២៦-២០២៨ និងនិតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ពិធីនេះមានការចូលរួម លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក បឹងគឹម សឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត លោក អឿ ច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្តបន្ទាយមានជ័យ​  អភិបាល ក្រុង ស្រុក ចៅសង្កាត់ មេឃុំ ស្មៀន និងអ្នកពាក់ព័ន្ទជាច្រើននាក់ទៀត។

លោក បឹង គឹមសឹង បានមានប្រសាសន៍ថា ៖អនុលោមតាមមាត្រា៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរ១ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការ ខេត្ត និងនីតិវិធីបច្ចេកទេសនៃការរៀបចំ គម្រោងថវិកា ប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសារាចរណណែនាំលេខ ០១១ សហវ.ស.រ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ថវិកា ខេត្តឆ្នាំ ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៦។

សារាចរណែនាំនេះជាគន្លឹះថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូល ចំណូល និងកំណត់អាទិភាពចំណាយ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការអនុវត្តថវិកាផងដែរ ។

លោក បឹង គឹមសឹង បានបន្តទៀតថា ៖ដើម្បីជាមួលដ្ឋានក្នុងការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំថវិកាប្រចាំឆ្នាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន ដាក់ចេញនូវ ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦.២០២៨ ដើម្បីផ្តល់នូវ ការធានាធនធានហិរញ្ញវត្ថុ និងថវិកាជូន ដល់គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះពិតានចំណាយគោលផ្នែកចំណាយបន្ទុកបុគ្គលិក និងមិនមែនបន្ទុកបុគ្គលិកជូនដល់គ្រប់រដ្ឋបាល ខេត្ត និងពិតានគោលសរុបរួមជូនរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដូចមានភ្ជាប់ជូនក្នុងតារាងនៃឧបសម្ព័ន្ធស្រាប់ផងដែរ។

លោកបឹង គឹមសឹង បានមានប្រសាសន៍បន្តទៀតថាដើម្បីដោះស្រាយឲ្យបានជាសារវន្តនូវសេចក្តីត្រូវការអនុវត្តឲ្យចេញជាលទ្ធផលប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសន្តិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ផងដែរ។

លោក អ៊ុ រាត្រី បានធ្វើការណែនាំដល់ប្រធានមន្ទីរ ថ្នាក់ ស្រុក ក្រុង ឃុំសង្កាត់ទាំងអស់ឲ្យបានយល់ស្ដីពីនីតិវិធី ផ្សព្វផ្សាយ សារាចណែនាំស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រ ថវិការខេត្ត នេះព្រោះ វាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការ ដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍រៀបចំគម្រោងថវិកា គោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រយៈពេលមធ្យមខាងមុខ ត្រូវបានរៀបចំឡើងដោយប្រកាន់យក នូវជំហាននៃការបន្តអនុវត្ត ជំហរគោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន ដើម្បីធានាឲ្យបាននូវចីរភាពហិរញ្ញ វត្ថុសាធារណៈក្នុងរយៈពេលមធ្យមតាមរយះការបន្តការរក្សានូវតុល្យភាពថវិកា រវាងធនធានថវិការដ្ឋ និងបន្ទុកថវិការបស់រដ្ឋ និងចាប់ផ្តើមកសាងទ្រនាប់ថវិកាឡើងវិញ នៅពេលកាលៈទេសៈអនុញ្ញាត ដោយផ្តោតជាសំខាន់ដូចខាងក្រោម ការបន្តពង្រឹងប្រសិទ្ធភាពថវិកា ទាំងកម្រិតវិភាជន៍ និងកម្រិតប្រតិបត្តិការ ការបន្តធ្វើអាទិភាវូបនីយកម្មចំណាយ ដោយតម្រង់ទិសធនធានទៅកាន់មុខសញ្ញាចំណាយ ដែលជា អាទិភាពចំពោះមុខ គឺចាយវាយឲ្យចំចំទិសដៅ និងធានាបានតម្លៃនៃលុយ -ការខិតខំពង្រឹងការប្រមូលចំណូលឲ្យបានកាន់តែប្រសើរ ៕

Written by 

Related posts

Leave a Comment