ក្រសួងការពារជាតិជប៉ុនបានប្រកាសកាលពីថ្ងៃអាទិត្យថា នាវាផ្ទុកយន្តហោះ Liaoning របស់កងទ័ពជើងទឹកចិន បានធ្វើដំណើរក្នុងសមុទ្រចិនខាងកើត ពីឆ្នេរសមុទ្រនៃប្រជុំកោះ Senkaku ក្នុងខេត្ត Okinawa ។ ក្រសួងប្រកាសថា យន្តហោះចម្បាំងបានហោះចេញពីនាវា ហើយបានចុះចតនៅលើវា។ ក្រសួងបានបន្តថា Liaoning និងកប៉ាល់ចំនួន ៤ ផ្សេងទៀតត្រូវបានគេបញ្ជាក់ថាកំពុងធ្វើដំណើរក្នុងមហាសមុទ្រប្រហែល ២០០ គីឡូម៉ែត្រភាគខាងជើងនៃកោះ Kubashima នៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃអាទិត្យ។ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រត្រូវបានបញ្ជាក់ថាបានហោះឡើង និងចុះចតនៅលើនាវា Liaoning ។

កងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុន ក៏បានបញ្ជូនយន្តហោះចម្បាំងដើម្បីការពារដែនអធិប្បតេយ្យ ប៉ុន្តែមិនមានការរំលោភលើដែនអាកាសរបស់ជប៉ុនទេ។
នេះជាលើកទីមួយហើយ ដែលក្រសួងការពារជាតិបានប្រកាសពីការហោះហើរ និងការចុះចតនៃយន្តហោះចម្បាំង ដោយប្រើនាវាផ្ទុកយន្តហោះចិន ដែលកំពុងធ្វើដំណើរក្នុងសមុទ្រចិនខាងកើត។ ក្រសួងបានឲ្យដឹងថា ប្រទេសជប៉ុនកំពុងឆ្លងកាត់បណ្តាញការទូត ដើម្បីបង្ហាញចំណាប់អារម្មណ៍ចំពោះសកម្មភាពបោះជំហានថ្មីៗរបស់យោធាចិន។
កាលពីថ្ងៃទី ៣ ខែឧសភា ឧទ្ធម្ភាគចក្រឆ្មាំឆ្នេរសមុទ្រចិនបានបំពានដែនអាកាសរបស់ជប៉ុនជុំវិញប្រជុំកោះ Senkaku ហើយក្រសួងនៅតែបន្តការឃ្លាំមើលនៅក្នុងតំបន់នោះ ខណប្រទេសជប៉ុនគ្រប់គ្រងកោះនោះ ហើយចិននិងតៃវ៉ាន់ក៏បានទាមទារការគ្រងផងដែរ។ រដ្ឋាភិបាលជប៉ុនបានរក្សាកោះនេះជាផ្នែកមួយនៃទឹកដីរបស់ជប៉ុនទាំងផ្នែកប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ ដោយបញ្ជាក់ថា គ្មានបញ្ហាអធិបតេយ្យភាពដែលត្រូវដោះស្រាយលើពួកគេ៕

ដោយ៖ ពេជ្រ