​កីឡាករ-កីឡាការនី៥រូប ចេញ​ទៅចូលរួមក្នុងព្រឹត្តិការណ៍​គុនខ្មែរអន្តរជាតិនៅអាមេរិក

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ កាលពីថ្ងៃអាទិត្យទី២៥ ខែឧសភាឆ្នាំ២០២៥ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលនិងត្រូវធ្វើដំណើរទៅ សហរដ្ឋអាមេរិកលើកទី២ នៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ិនតោន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរអន្តរជាតិ KRUD KUN KHMER TO USA 2 នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង៧ ព្រឹកនៅកម្ពុជា ជាមួយការផ្សាយផ្ទាល់ពិសេសពីកញ្ចាក់ទូរទស្សន៍ BTV News និង ផេកផ្លួវការរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ Krud Energy, Krud Beer, V-Active Sport, Krud Kun Khmer និងBTV News។

សូមជម្រាបថា កីឡាករ កីឡាការនី ​៥រូបដែលចូលរួមក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរអន្តរជាតិ KRUD KUN KHMER TO USA 2 រួមមាន ពេជ្រ សម្បត្តិ ឡៅ ចន្ទ្រា លន បញ្ញា ឡៅ ចិត្រា និងអេ យ៉ានុត៕

Written by 

Related posts

Leave a Comment