អាជ្ញាធរក្រុង​ដាម៉ាស ​គាំទ្រចំណាត់ការអាមេរិក ដែលលុបចោលទណ្ឌកម្ម​លើ​ស៊ីរី

ទីក្រុងដាម៉ាស បានស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដកទណ្ឌកម្មមួយផ្នែកលើស៊ីរី។ នេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសអារ៉ាប់។

ក្រសួងដដែល បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងស្វាគមន៍ការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការដកទណ្ឌកម្មដែលប៉ះពាល់ដល់ប្រទេសស៊ីរី និងប្រជាជនរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដោយថាវិធានការនេះថាជាជំហានវិជ្ជមានក្នុងទិសដៅត្រឹមត្រូវឆ្ពោះទៅរកការបន្ធូរបន្ថយការឈឺចាប់ផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចនៅក្នុងប្រទេស។

ក្រសួងស៊ីរី បានបន្ថែមថា យើងចង់សហការជាមួយពួកគេដោយផ្អែកលើការគោរព និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់យើង។ យើងគិតថាការសន្ទនាគឺជាមធ្យោបាយដ៏ល្អបំផុតឆ្ពោះទៅរកការកសាងទំនាក់ទំនងប្រកបដោយតុល្យភាពដែលឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជន និងពង្រឹងស្ថិរភាព។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសវិធានការដកចេញនូវទណ្ឌកម្មដែលនឹងជួយសម្រួលដល់ការផ្គត់ផ្គង់អគ្គិសនី ទឹក និងអនាម័យនៅក្នុងប្រទេសស៊ីរី។

លោក បានពន្យល់ថា សកម្មភាពថ្ងៃនេះជាជំហានដំបូងក្នុងការបង្ហាញទស្សនៈរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីទំនាក់ទំនងថ្មីរវាងស៊ីរី និងសហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ                                

Written by 

Related posts

Leave a Comment