នៅថ្ងៃនេះក្លិបបាល់ទាត់នាគខៀវ បឹងកេត បានបង្ហាញមុខកីឡាករបរទេសថ្មីចំនួន២រូប ដើម្បីត្រៀមប្រកួតប្រជែងលីគកំពូលរដូវកាលរដូវកាលថ្មីនាពេលខាងមុខនេះ។
កីឡាករបរទេសថ្មីដែលបឹងកេត ប្រកាសនាំចូលរួមមាន ខ្សែការពាកណ្ដាល Sean Kelly ជនជាតិស្កុតឡែន ពីក្លិបនៃលីគទី២ ស្កុតឡែន Partick Thistle F.C. និង ខ្សែការពារស្លាបឆ្វេង Louis Zabala ជនជាតិអូស្ត្រាលី ពីក្លិបលីគកំពូលអូស្ត្រាលី Brisbane Roar FC ។
គិតមកទល់ពេលនេះ បឹងកេត នៅខ្វះកីឡាករបរទេស ២នាក់ទៀត ហើយគេជឿជាក់ថា អ្នកទាំងពីរគឺជាខ្សែបម្រើ ឬខ្សែប្រយុទ្ធ ដែលកំពុងខ្វះខាតក្រោយការចាកចេញ សៀង ចន្ធា, ចន្ធា ចន្ទាកា, Stefan Golubović និង Ryohei Yoshihama៕
