យោងតាមប្រភពពីអ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano បានចុះផ្សាយថា អតីតអ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានយល់ព្រមទៅដឹកនាំក្លិប Bayer Leverkusen ហើយនៅរដូវកាលក្រោយ ជាមួយកិច្ចសន្យារយៈពេលពីរឆ្នាំ។
លោក Ten Hag ពុំបានទទួលការងារដឹកនាំក្រុមណាទាំងអស់ពេញមួយរដូវកាល ចាប់តាំងពីក្រុមបិសាចក្រហម Manchester United បណ្តេញចេញពីតំណែង ទើបមានលេចឮដំណឹងលោកយល់ព្រមដឹកនាំ Bayer Leverkusen តែម្ដង៕
