ក្លិបនៅលីគកម្ពុជា ​នឹងទទួលបាន១កៅអីកន្លះលេងពានរង្វាន់​កម្រិតទី២ទ្វីបអាស៊ី ២០២៦-២០២៧ ​

​ក្លិបនៅលីគកំពូលកម្ពុជា នឹងទទួលបាន ១កៅអីកន្លះ ឬស្មើនឹង ២ក្រុម ដើម្បីចូលរួមការប្រកួតពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ឆ្នាំ២០២៦/២៧ (AFC Champions League Two (ACL Two) 2026/27  ដោយក្រុមជើងឯកលេង វគ្គចែកពូល និងក្រុមជើងឯករង ទទួលបានកៅអីវគ្គជម្រុះ។

​យោងតាមការសម្រេចផ្ដល់ពិន្ទុចំណាត់ថ្នាក់លីគបណ្ដាប្រទេសសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) លីគកំពូលកម្ពុជា បានឡើងពីចំណាត់ថ្នាក់លេខ៣០ ទៅឈរលេខរៀងទី២៣ ក្នុងតារាងចំណាត់ថ្នាក់ AFC Club Competitions Ranking 2024//25 បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដែលបានបញ្ចប់ត្រឹមជើងឯករង កាលពីថ្មីៗ៕

Written by 

Related posts

Leave a Comment