ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំ Lamine Yamal នឹងត្រូវផ្លាស់ប្តូរស្លាកលេខ១៩ បច្ចុប្បន្ន មកពាក់លេខ១០ វិញចាប់ពីរដូវកាលក្រោយតទៅ ដែលជាអតីតលេខចាស់ត្រូវបានពាក់ដោយ Lionel Messi ក្នុងនាមកីឡាករចេញពីយុវជនថ្នាលដូចគ្នា។
Yamal ធ្វើបានល្អមែនទែន ដោយស្ថិតក្នុងវ័យ ១៧ឆ្នាំ រូបគេបានរួមចំណែកធំជួយជម្រើសជាតិគោជល់អេស្ប៉ាញ ដណ្តើមបានជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 រួមទាំងពាន Copa del Rey និង La Liga ជាមួយក្លិប FC Barcelona រដូវកាល ២០២៤-២៥ ទៀតផង។
លទ្ធផលទាំងនេះបានឱ្យក្រុម Barcelona មានកិត្តិយសក្នុងការផ្តល់លេខ១០ ដល់រូបគេ ដែលជាលេខចាស់របស់ Messi ក្រោយចាកចេញពី Camp Nou ទៅចូលរួមជាមួយ PSG នាឆ្នាំ២០២១៕
