គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Roberto Martínez បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៧ នាក់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Nations League ក្នុងនោះក៏មានវត្តមានខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo ផងដែរ។
លោក Martínez បានច្រានចោលជុំវិញពាក្យចចាមអារ៉ាមអំពីកាយសម្បទារបស់ Ronaldo ទោះបីជាខ្សែប្រយុទ្ធរូបនេះមិនបានលេងក្នុងការប្រកួតបីលើកចុងក្រោយរបស់ Al Nassr មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាក៏ដោយ។
សូមជម្រាបថា ព័រទុយហ្គាល់នឹងត្រូវប៉ះអាល្លឺម៉ង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Nations League នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ខាងមុខនេះ។

