អ៊ីស្រាអែល បុកវាយប្រហារទាំងផ្លូវគោក និងអាកាសនៅហ្គាហ្សា ស្លាប់របួសរាប់សិបនាក់

មនុស្សយ៉ាងហោចណាស់ ១៧ នាក់ ត្រូវបានសម្លាប់ នៅថ្ងៃចន្ទនេះ ជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ Al Jazeera បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បើកការវាយឆ្មក់តាមអាកាសដ៏ធំទៅលើក្រុង Khan Yunis និងតំបន់ជុំវិញនៅភាគខាងត្បូងហ្គាហ្សា ដោយសម្លាប់មនុស្ស ៦ នាក់ និងរាប់សិបនាក់រងរបួស។ ការវាយឆ្មក់តាមអាកាសនេះ កំណត់គោលដៅលើតំបន់ Nasser Medical Complex នៅក្រុង Khan Yunis ផងដែរ។

យោងតាម លោក Dmitry Gendelman ទីប្រឹក្សាការិយាល័យនាយករដ្ឋមន្ត្រី កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឈានចូលដំណាក់កាលសម្រេចចិត្តនៃប្រតិបត្តិការ Gideon’s Chariots ដើម្បីកម្ចាត់ចលនាហាម៉ាសរ៉ាឌីកាល់នៅតំបន់ហ្គាហ្សាស្ទ្រីប។

 លោក Gendelman បានកត់សម្គាល់ថា កងកម្លាំងជើងគោក ក៏កំពុងឆ្ពោះទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដោយចាប់ផ្តើមការវាយប្រហារយ៉ាងច្បាស់លាស់ប្រឆាំងនឹងរចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស និងការកាន់កាប់ទីតាំងសំខាន់ៗ។ ទីប្រឹក្សារូបនេះ បានរំលឹកថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ទ័ពអាកាស បានវាយប្រហារគោលដៅរាប់រយ បំផ្លាញឃ្លាំង ផ្លូវរូងក្រោមដី និងទីតាំងរ៉ុក្កែត និងភេរវករនៅក្នុងរង្វង់មូល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា កងទ័ពអ៊ីស្រាអែល បានបន្តការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបើកការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ប៉ាឡេស្ទីន និងរំលោភលើបទឈប់បាញ់ដែលប្រកាស កាលពីខែមករា៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment