បទអត្ថាធិប្បាយ ៖ ចិននិងបញ្ញវន្តនៅកម្ពុជាអបអរដោយស្មោះចំពោះការដាក់ឲ្យដំណើរការ«អាកាសយានដ្ឋានអន្តរជាតិតេជោ»

ភ្នំពេញ៖បញ្ញវន្តនៅកម្ពុជាបង្ហាញពីមោទនភាពដែលឃើញមានភ្ញៀវទេសចរចិនបានធ្វើដំណើរតាមជើងហោះហើរដំបូងគេ បន្ទាប់ពីមានការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីៗនេះ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin បានលើកឡើង នៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៥ ដោយបង្ហាញអំពីទិដ្ឋភាពខ្លៗ នៅថ្ងៃបើកដំណើរការព្រលាន្តយន្តដ៏ធំមួយនេះ ថា «ភ្ញៀវទេសចរចិនដែលធ្វើដំណើរតាមជើងហោះហើរលើកដំបូងបន្ទាប់ពីការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមជឿជាក់ថា ការបើកដំណើរការនៃអាកាសយានដ្ឋានថ្មីនិងតាមរយ:”ឆ្នាំទេសចរណ៍ចិន-កម្ពុជា” នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិន មកកម្ពុជាកើនឡើងខ្ពស់ សារជាថ្មីម្ដងទៀត»។

ឯកឧត្តមក៏សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយបញ្ជាក់ថា៖ «នេះជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងការធ្វើទំនើបកម្មរបស់កម្ពុជា។ ការស្ដារភាពរស់រវើកឡើងវិញដ៏មហិមារបស់ប្រជាជាតិខ្មែរ គឺមិនអាចរារាំងបានឡើយ»។

ឯកឧត្តម Wang Wenbin ធ្លាប់បញ្ជាក់ថា ក្នុងឆ្នាំទេសចរណ៍ចិន-កម្ពុជា២០២៥ចំនួនភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជា ត្រូវតែកើនឡើង ពេញមួយឆ្នាំ។

ជុំវិញរឿងនេះ លោក ប៉ាង រតនា មន្ត្រីស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា៖  «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាមួយ រូប ពិតជាមានមោទនភាពណាស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលសម្រេចបានក្នុងអាណត្តិ រាជរដ្ឋាភិបាលថ្មីនេះ ហើយខ្ញុំក៏សូមសម្ដែងនូវការអបអរសាទរ និងរំភើបរីករាយចិត្តយ៉ាង ខ្លាំងចំពោះសមិទ្ធផលដ៏សំខាន់មួយនេះក្នុងការធ្វើទំនើបកម្ម របស់ប្រទេសកម្ពុជា។

ស្របពេលនៃការចាប់ផ្ដើមហោះហើរ ជាលើកដំបូង យើងឃើញថា ចិនបានធ្វើដំណើរ តាមជើងហោះហើរដំបូងគេបង្អស់ បន្ទាប់ពីមានការបើកជាផ្លូវការនៃអាកាសយានដ្ឋាន អន្តរជាតិតេជោ។»

ក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះ ក្នុងនាមលោកជាមន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាចិន នៃ រាជបណ្ឌិត្យសភាកម្ពុជា លោកមើលឃើញថា នេះជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីមួយ និងជានិមិត្តរូបដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ មានន័យថា វាបានបង្ហាញនូវភាពជាដៃគូរួមគ្នាដ៏រឹងមាំ ប្រកបដោយភាពជឿជាក់ រវាងកម្ពុជានិងចិន ដែលនេះជាសញ្ញាមួយបញ្ជាក់ថា ចិនជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា។ ជាមួយគ្នានេះដែរ ការទទួលជើងហោះហើរអន្តរជាតិដំបូងពី ប្រទេសចិន គឺជាការបង្ហាញពីភាពកាន់តែរីកចម្រើន របស់ប្រទេសកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មដ៏សំខាន់របស់ចិន នៅក្នុងតំបន់ ក៏ជាការបង្ហាញពីភាពជឿជាក់ដ៏ខ្ពស់របស់ចិនលើ  កម្ពុជាផងដែរ។  នេះជានិមិត្តរូបប្រវត្តិសាស្រ្តនៃការចងចាំមួយនៅក្នុងទំនាក់ទំនងដ៏ល្អ ប្រសើរបំផុតរវាងចិននិងកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត»។

រីឯលោកស្រី បណ្ឌិត  ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ដែរថា «នាងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះចិនក្លាយជាជនជាតិបរទេសដំបូងគេ នេះគឺជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ដើម្បីទាំងសេដ្ឋកិច្ច និងទេសចរណ៍ ចិនមកដល់មុនគេនេះ ចិនគឺជាប្រទេសមានប្រជាជាតិចិន ជាកត្តាចូលរួមចំណែក សំខាន់ ជាឆ្នាំទេសចរណ៍កម្ពុជានិងចិន»

ភ្ញៀវជាតិនិងងអន្តរជាតិដែលបានធ្វើដំណើរតាមរយៈជើងហោះហើរពីប្រទេសចិននិងពីប្រទេសផ្សេងៗបានបង្ហាញការកោតសរសើរចំពោះសមិទ្ធផលនៃអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះដែលមានភាពអស្ចារ្យ  ធំទូលាយ និងមានលក្ខណៈស្តង់ដារ។

អាកាសយានដ្ឋានអន្តរជាតិតេជោគឺជាប្រភេទព្រលានយន្តហោះខ្នាតធំប្រភេទ4Fដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិលព្រលានហោះយន្ដអន្ដរជាតិតេជោនេះបានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។

តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២៥។ក្នុងដំណាក់កាលទីពីរការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់៣០លាននាក់នៅឆ្នាំ២០៣០ខណៈដំណាក់កាលទីបីអាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ ២០៥០។

សូមបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃជាង២០០០លានដុល្លារសហរដ្ឋអាមេរិក ”  ជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជានេះ  គ្រោងទុកដាក់សម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ៕

Written by 

Related posts

Leave a Comment