Crystal ផ្តួល Man City  លើកពាន FA Cup លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប

Crystal Palace បានគ្រងតំណែងជើងឯកពានធំ FA Cup 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅក្រោយពេលយកឈ្នះ Manchester City ១ទល់នឹង០ ផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍នៅកីឡដ្ឋាន Wembley។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសដែលមានអ្នកទស្សនាផ្ទាល់ជាង ៨ម៉ឺននាក់ កីឡាករ Eberechi Eze គឺជាវីរៈបុរសរបស់ក្រុមឥន្រ្ទីនៅពេលធ្វើបានគ្រាប់វាយបក (counter-attack) ពីការបញ្ជូនរបស់មិត្តរួមក្រុម Daniel Munoz នៅនាទីទី១៦។

ការបរាជ័យនេះដែរមានន័យថា មេឃខៀវ Man City បានបញ្ចប់រដូវកាលនេះមិនមានឈ្នះពានអ្វីសោះជាលើកដំបូង ស្ថិតក្រោមការបង្វឹកដោយលោក Pep Guardiola គិតចាប់តាំងពីបុរសសញ្ជាតិអេស្ប៉ាញរូបនេះចូលដឹកនាំនារដូវកាលឆ្នាំ២០១៦-១៧ មក៕

Written by 

Related posts

Leave a Comment