ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោក នឹងធ្វើដំណើរទៅកាន់រដ្ឋធានី Ankara របស់ប្រទេសទួរគី ដើម្បីជួបជាមួយប្រធានាធិបតី លោក Recep Tayyip Erdogan ហើយនឹងមានវត្តមានសម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុង Istanbul នៅថ្ងៃព្រហស្បតិ៍។

លោក ហ្សេលេនស្គី បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសង្ខេបក្នុងទីក្រុងគៀវ ថា យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថាកិច្ចប្រជុំនេះកើតឡើង។
ទោះជាយ៉ាងណា បញ្ជីឈ្មោះគណៈប្រតិភូដែលរុស្ស៊ី ត្រៀមបញ្ជូនទៅកាន់ទួរគី សម្រាប់កិច្ចចរចានេះគឺមិនមានវត្តមានរបស់មេដឹកនាំ លោក ពូទីន នោះទេ។
លោក ពូទីន និងលោក ហ្សេលេនស្គី ខកខានជួបគ្នាតាំងពីខែធ្នូ ឆ្នាំ ២០១៩ មកម្ល៉េះ ដោយសារតែសង្គ្រាមផ្ទុះឡើងមក។
គួរបញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់រវាងប្រទេសទាំង ២ បានធ្វើឡើងចុងក្រោយនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខែមីនា ឆ្នាំ២០២២ នៅដើមសប្តាហ៍នៃការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន៕

ដោយ៖ ពេជ្រ