ត្រឹមម៉ោង៥៖៣០នាទី ថ្ងៃទី០៥ ខែសីហា ទ័ពកម្ពុជាបានរើបន្លាលួសចេញពីតំបន់អានសេះ ហើយគ្រឿងចក្ររបស់ថៃក៏ផ្អាកសកម្មភាព

គិតត្រឹមម៉ោង៥៖៣០ នាទី ល្ងាចថ្ងៃទី០៥ ខែសីហា នេះ កងទ័ពកម្ពុជា បានរុះរើបន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។ ចំណែកគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។  នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងការពារជាតិ។

សូមបញ្ជាក់ថាតំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។(ដកស្រង់ពីកាសែតកម្ពុជាថ្មី)

Written by 

Related posts

Leave a Comment