EU ទម្លាក់កញ្ចប់ទណ្ឌកម្មទី១៧ លើរុស្ស៊ី មិនខ្វល់ថា ត្រាំ និងពូទីន មានទំនាក់ទំនងល្អ

ប្រភពនៅក្នុងស្ថាប័នសហភាពអឺរ៉ុប (EU) បានប្រាប់អ្នកយកព័ត៌មានថា ឯកអគ្គរដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប នឹងអនុម័តកញ្ចប់ទណ្ឌកម្មលើកទី ១៧ ប្រឆាំងនឹងប្រទេសរុស្ស៊ី។

យោងតាមប្រភព បានបន្ថែមថា គណៈកម្មាធិការនៃអ្នកតំណាងអចិន្ត្រៃយ៍នៅក្នុងសហភាពអឺរ៉ុប នឹងអនុម័តកញ្ចប់ទណ្ឌកម្មលើកទី ១៧ ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយការអនុម័តលើការរឹតបន្តឹងដោយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប អាចចាប់ពីថ្ងៃទី 20 ខែឧសភា តទៅ។

សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជាបន្តបន្ទាប់ ចាប់តាំងពីមានជម្លោះជាមួយអ៊ុយក្រែនមក ដើម្បីព្យាយាមធ្វើយ៉ាងណាឲ្យប្រទេសនេះបញ្ឈប់ការឈ្លានពាន ។

ក្រៅពីសហភាពអឺរ៉ុប បណ្ដាប្រទេសមួយចំនួនក៏បញ្ចេញទណ្ឌកម្មក្នុងពេលដំណាល់គ្នានោះផងដែរ ដើម្បីដាក់សម្ពាធប្រទេសរុស្ស៊ី ៕

ដោយ៖ ពេជ្រ                         

Written by 

Related posts

Leave a Comment