អាជ្ញាធរមីនចុះពិនិត្យនិងកម្ទេចចោលគ្រាប់ចាស់ៗសេសសល់ពីសម័យសង្រ្គាមប្រមាញ ១.៨៣០ គ្រាប់ស្ថិតក្នុងបុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចាំយាម

ខេត្តកោះកុង ៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក ជឹម ច័ន្ទស៊ីដេត ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានបទបញ្ញត្តិ និងត្រួតពិនិត្យ បានសហការ និងសម្របសម្រួលជាមួយមជ្ឈមណ្ឌល NPMEC អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះពិនិត្យ និងប្រមូលយកគ្រាប់ចាស់ៗដែលសេសសល់ពីសម័យសង្គ្រាមសរុបចំនួន ១.៨៣០គ្រាប់ ស្ថិតក្នុងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង។

ប្រតិបត្តិការចុះប្រមូល និងកម្ទេចគ្រាប់ទាំងនេះ មានការចូលរួមពីក្រុមការងារអាជ្ញាធរមីន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មជ្ឈមណ្ឌល NPMEC និងមន្ត្រីនគរបាលប៉ុស្តិ៍ទ្វារអន្តរជាតិចាំយាមផងដែរ៕

Written by 

Related posts

Leave a Comment