មន្ត្រីឃ្លាំមើលមនុស្សធម៌អ៊ីស្រាអែល ព្រមានមេបញ្ជាការ IDF ពីភាពអត់ឃ្លាននៅហ្គាហ្សា ធ្ងន់ធ្ងរ

មន្ត្រីយោធាអ៊ីស្រាអែលដែលឃ្លាំមើលស្ថានភាពមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប បានព្រមានមេបញ្ជាការ IDF ពីកង្វះស្បៀងធ្ងន់ធ្ងរនៅហ្គាហ្សា បើការប្រយុទ្ធបន្តបិទផ្លូវរថយន្តដឹកជំនួយ។

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្រ្តី បាននិយាយថា ជំហានជាបន្ទាន់គឺចាំបាច់ដើម្បីធានាថាប្រព័ន្ធផ្គត់ផ្គង់ជំនួយអាចស្តារឡើងវិញលឿនគ្រប់គ្រាន់ ដើម្បីបញ្ចៀសការអត់ឃ្លាន ដោយត្រូវការពេលវេលាដើម្បីពង្រីកការចែកចាយមនុស្សធម៌។

យោងតាមកាសែត New York Times បានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ប្រឈមនឹងភាពអត់ឃ្លានកាន់តែច្រើន ខណការផ្ដល់ជំនួយមិនទាន់ពេលវេលា និងមានការរារាំងជាច្រើន។

ទន្ទឹមនោះ គំនិតផ្តួចផ្តើមចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) បានអះអាងថា ប្រជាជនហ្គាហ្សា ប្រហែល ១.៩៥ លាននាក់ កំពុងជួបប្រទះការខ្វះខាតស្បៀងអាហារ ខណដែលមនុស្ស ១៣៣,០០០ នាក់ ប្រឈមភាពអត់ឃ្លាន។

ជាមួយគ្នានោះ អ្នកជំនាញ IPC ក៏បានទទូចថា ជាមួយនឹងការប្រកាសពង្រីកប្រតិបត្តិការយោធានៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដែលរារាំងដល់ភ្នាក់ងារមនុស្សធម៌ តម្រូវការប្រជាជនធ្ងន់ធ្ងរ ការកើនឡើងដែលរំពឹងទុកនៅក្នុងអរិភាព និងការផ្លាស់ទីលំនៅជាបន្តបន្ទាប់នៃប្រជាជន ហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទំនងជាកាន់តែខ្លាំងឡើង ៕

ដោយ៖ ពេជ្រ    

Written by 

Related posts

Leave a Comment