អ្នកចាត់ការ Pep Guardiola បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែបម្រើ Rodri របស់ Manchester City បានត្រលប់មកហ្វឹកហាត់វិញជាលើកដំបូងចាប់តាំងពីបានរងរបួសជង្គង់ធ្ងន់ធ្ងរនៅក្នុងខែកញ្ញា។
ក្រៅពី Rodri លោក Guardiola ក៏បាននិយាយថា ខ្សែប្រយុទ្ធន័រវេស Erling Haaland បានត្រលប់មកហ្វឹកហាត់វិញហើយផងដែរ ក្រោយមិនបានលេងចាប់តាំងពីថ្ងៃទី ៣០ ខែមីនា ដោយសាររបួសកជើង ប៉ុន្តែរូបគេទំនងជាមិនមានវត្តមានក្នុងការប្រកួតក្នុងដីថ្ងៃសុក្រទល់នឹង Wolverhampton Wanderers ឡើយ៕
