ក្រុមជម្រើសជាតិកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U-23 Asian Cup 2026 ។ ការប្រកួតវគ្គជម្រុះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១-៩ ខែកញ្ញា ហើយក្រុមសរុប ៤៤ នឹងប្រកួតប្រជែងចំនួន១១ ពូល ដោយក្នុងមួយពូលមាន ៤ក្រុម ខណៈ ការចាប់ឆ្នោតបែកចែកពូលនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
តាមរូបមន្តការប្រកួតលេងខ១ក្នុងពូលទាំង១១ពូល និងក្រុមលេខ២ល្អចំនួន៤ក្រុមនឹងទទួលបានកៅអីក្នុងពានរង្វាន់ U23 Asian Cup 2026 វគ្គផ្តាច់ព្រ័ត្រ រួមជាមួយជាតិម្ចាស់ផ្ទះ អារ៉ាប៊ីសាអូឌីត ដែលទទួលបានសិទ្ធស្វ័យប្រវត្តិ៕
