អាមេរិក​ ចេញមុខអន្តរាគមន៍ ជុំវិញជម្លោះឥណ្ឌា-​ប៉ាគីស្ថាន ហើយ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធ បានជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថាន ធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយភាពតានតឹង បន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមក កាលពីសប្តាហ៍មុននៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា រហូតសម្លាប់មនុស្ស ២៦ នាក់ ។ ក្រសួងការបរទេសអាមេរិក បាននិយាយថា

លោក Rubio បាននិយាយ ដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ខណដែលបង្ហាញការគាំទ្រដល់ឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម និងជំរុញឱ្យប៉ាគីស្ថាន សហការក្នុងការស៊ើបអង្កេតការវាយប្រហារនេះ។

ការអំពាវនាវ កាលពីថ្ងៃពុធនេះ គឺជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតដំណាលគ្នាដែលគេស្គាល់ជាសាធារណៈពីទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា។

ឥណ្ឌា​ជា​ដៃគូ​សំខាន់​របស់​អាមេរិក​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ចិន។ ប៉ាគីស្ថាន នៅតែជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ទោះបីជាផលប្រយោជន៍ទៅវិញទៅមកថយចុះបន្ទាប់ពីការដកទ័ពអាមេរិក នៅឆ្នាំ ២០២១ ពីប្រទេសអាហ្វហ្គានីស្ថានក៏ដោយ៕

ដោយ៖ ពេជ្រ                          

Written by 

Related posts

Leave a Comment