នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជារៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ “បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា” ដោយមានការចូលរួមពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា រួមទាំងអ្នកសារព័ត៌មានជាង ៨០ នាក់មកពីជាង ៤០ ស្ថាប័ន។
សូមជម្រាបជូនថា វិស័យធានារ៉ាប់រងនៅកម្ពុជាបាននិងកំពុងមានការវិវត្តគួរឲ្យកត់សម្គាល់ក្នុងពេលដែលសាធារណជនកាន់តែច្រើនក៏បានបង្ហាញចាប់អារម្មណ៍និងចង់ស្វែងយល់អំពីអត្ថប្រយោជន៍ទាក់ទងការធានារ៉ាប់រងផងដែរ។
គោលបំណងនៃការរៀបចំវេទិកាខាងលើ ដើម្បីចែករំលែកអំពីបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រង រួមទាំងព័ត៌មានថ្មីៗចុងក្រោយ អំពីការវិវឌ្ឍនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជានាឆ្នាំកន្លងទៅ ដើម្បីជាជំនួយស្មារតីដល់ការសរសេរអត្ថបទ និងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់៕





