​មេបក្សប្រជាធិបតេយ្យ ច្រឡោតជុំវិញការ​​ដាក់​ពង្រាយ​ទ័ពអាល្លឺម៉ង់​នៅ​អ៊ុយក្រែន​

លោក Lars Klingbeil សហប្រធានគណបក្សសង្គមប្រជាធិបតេយ្យ (SPD) របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា សេណារីយ៉ូដែលកងទ័ពអាល្លឺម៉ង់ ត្រូវបានដាក់ពង្រាយទៅកាន់អ៊ុយក្រែន គឺមិនគួរកើតមាននោះទេ។

 លោក Klingbeil បាន​ចង្អុល​បង្ហាញ​ក្នុង​បទសម្ភាសន៍​ជាមួយ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយថា​ ​ខ្ញុំ​មិន​អាច​ស្រមៃ​ថា​យើងនឹង​បញ្ជូន​ទាហាន​អាល្លឺម៉ង់​ទៅ​កាន់​សង្រ្គាម​នេះ​ទេ។

 ទោះជាយ៉ាងណា លោក ​​Klingbeil បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ គួរតែជ្រើសយកជម្រើសផ្សេង ក្រៅពីការដាក់ពង្រាយទ័ពទៅ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយហើយថា វត្តមានរបស់កងទ័ពណាតូក្នុងប្រទេសអ៊ុយក្រែន ក្រោមទង់ជាតិណាមួយ និងក្នុងសមត្ថភាពណាមួយនឹងបង្កការគំរាមកំហែងដល់រុស្ស៊ី ដូច្នេះ ទីក្រុងម៉ូស្គូ នឹងមិនទទួលយកវាឡើយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment