ខេត្តតាកែវទទួលបានគ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណ ១ លាន ៧ សែននាក់ រយៈពេល៣ថ្ងៃនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តតាកែវក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលស្នាក់នៅ និងលេងកម្សាន្ត ចំនួនជាង ១លាន ៧សែននាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួនជាង ២៧០០នាក់ ខណក្រុងដូនកែវ ដែលរដ្ឋបាលខេត្តតាកែវ បានរៀបចំ “តាកែវសង្ក្រាន្ត” នៅសួនច្បារមាត់បឹងតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្ត ចំនួនជាង៨០ម៉ឺននាក់ ផងដែរ។

រដ្ឋបាលខេត្តតាកែវបានអោយដឹងថា ក្នុងចំណោមក្រុង-ស្រុកទាំង១០របស់ខេត្ត គឺ ស្រុកបាទី ស្រុកគីរីវង់ និងស្រុកអង្គរបុរី ក៏បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលលេងកម្សាន្ត យ៉ាងច្រើនកុះរឮករនិងគួរឲ្យកត់សម្គាល់ផងដែរ ។

ចំណែកសន្តិសុខសុវត្ថិភាព​នៅក្នុងពិធីបុណ្យចូលឆ្នាំបីថ្ងៃនេះ ត្រូវបានឧត្តមសេនីយត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែង​ថែរក្សាបានយ៉ាងល្អប្រសើរបំផុតក្នុងម្លប់សន្តិភាពរបស់ប្រទេសជាតិយើងដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ៕តាកែវ

Written by 

Related posts

Leave a Comment