ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃសរុបចំនួន ១៤៥,២៩៧ នាក់ កើនឡើង ៨.១២%

ខេត្តរតនគិរី÷ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ថា រយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព. ស២៥៦៨ គ. ស២០២៥ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ សរុបចំនួន ១៤៥,២៩៧ នាក់ កើនឡើង ៨.១២% ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៤៧,៣០០នាក់ កើនឡើង ៣.០% ភ្ញៀវទេសចរ អន្តរជាតិ ចំនួន ៦៨១នាក់ កើនឡើង ៧.៨% និងប្រជាពលរដ្ឋក្នុងខេត្តដែលបានដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន៩៧,៣១៦នាក់ កើនឡើង ១៤.៨%។ ហើយ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបមានចំនួន ១៤៥,២៩៧ នាក់ កើនឡើង ១០.៦៤% បើប្រៀបធៀបទៅនិងពិធីបុណ្យចូលថ្មីឆ្នាំ២០២៤មានចំនួន១៣១,៣២៩នាក់៕

Written by 

Related posts

Leave a Comment