កីឡាករសំខាន់២រូបរបស់ស្វាយរៀង និងអវត្តមានពេលប៉ះ Madura ​ថ្ងៃស្អែក

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនជួបក្រុម Madura United របស់ឥណ្ឌូនេស៊ីថា ការប្រកួតស្អែកថា កីឡាករ Moresche និង Cristia អវត្តមានសម្រាប់ការប្រកួតថ្ងៃស្អែក។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់ថា”​ Moresche បានរងរបួសតាំងពីសប្ដាហ៍មុន ដែលគាត់ត្រូវសម្រាកមួយរយៈ ស្របពេលដែល Cristia រងរបួសពេលលេងជាមួយភ្នំពេញក្រោន ហើយសំណាងដែលការពិនិត្យនៅប្រទេសថៃម្សិលមិញបង្ហាញថាមិនមានបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែរូបគេនឹងអវត្តមានសម្រាប់ការប្រកួតស្អែកផងដែរ”។

​សូមជម្រាបថា ព្រះខ័នរាជស្វាយរៀង ​ នឹងទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមភ្ញៀវក្រុម Madura United ក្នុងពានរង្វាន់ AFC Challange League វគ្គ៤ក្រុមចុងក្រោយជើងទី១ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង៧ល្ងាច៕

Written by 

Related posts

Leave a Comment