បន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៥ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការ ទប់ស្កាត់ការកសាងម៉ុងចេតិយប្រាង្គ នៅតាមតំបន់ភ្នំ ដែលមានវត្ត អារាម ឬ អាស្រម ទូទាំងខេត្ត ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះមន្រ្តីសង្ឃខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ។

ព្រះមន្រ្តីសង្ឃ អស់ លោក លោកស្រី បាន មាន សង្ឃដីកា និង លើកឡើងថា ជា ការ ពិត តាម វត្ត អារាម នានា ក៍ដូចជាវត្តអារាមលើភ្នំក្បែរភ្នំ ឃើញ ថា មាន សំណង់ ជា ច្រើន ដូច ជា ម៉ុង ចេតិយ ប្រាង្គ សង់ ពេញទីធ្លាវត្ត បណ្តាល ឲ្យ មាន ភាព ចង្អៀត ពិសេស តំបន់ ភ្នំ ដែល យើង ចាត់ ទុក ជា បេតិកភណ្ឌ ធម្មជាតិ និង តំបន់ ការពារ ទេសភាព ធម្មជាតិ ហើយ ទី វត្ត អារាម ទាំងអស់ ពុំសូវ បាន គិត គូរ ពី ផលប៉ះពាល់អ្វីនោះទេ ពិសេស បញ្ហា បរិស្ថាន ។

លោក យឹម សំណាង បាន មាន ប្រសាសន៍ ថា រាជរដ្ឋាភិបាល បាន ដាក់ ឲ្យ គ្រប់ ទី វត្ត អារាម ទូទាំង ប្រទេស ធ្វើ ការ ប្រកួតប្រជែង រយៈ កន្លង មក ឃើញ ថា វត្ត ប្រាសាទ ស្រះ កណ្តាល ខ្ជាស់ ទទួល បាន ចំណាត់ថ្នាក់ លេខ ១ ហើយ ថ្មីៗ នេះ ក្នុង វត្ត ស្រះ រាំង ស្រុក មង្គលបូរី មាន កិត្តិយស ទទួល បណ័្ឌជ័យលាភី និង បណ័្ឌសរសើរថ្នាក់ជាតិ សម្រាប់ អារាម ស្អាត អារាម បៃតង ក្នុង ការ ប្រឡង ប្រណាំង មេត្រី បរិស្ថាន ដែល នេះ គឺ ជា ការ ខិតខំ ប្រឹងប្រែង របស់ ព្រះសង្ឃ អាចារ្យ គណកម្មការ ព្រមទាំង ពុទ្ធ បរិស័ទ ដែល បាន លះបង់ ខ្ពស់ ក្នុង ការ ដឹកនាំ ទី វត្ត អារាម រហូត ទទួល បាន លទ្ធផល ជា ទី មោទនៈ ។

លោក យឹម សំណាង បន្ត ថា វត្ត អារាម ទាំងអស់ ត្រូវ តែ មាន ភាព បៃតង ស្រស់ស្អាត ដើម្បី ឲ្យ ក្លាយ ជា រមណីយដ្ឋាន ធម្មជាតិ សាសនា វត្ត អារាម ទាំងអស់ ត្រូវ មាន កន្លែង ទូលាយ សម្រាប់ ធ្វើ ពិធី បុណ្យ ផេ្សង ៗ និង ត្រូវ គិតគូរ គិត ពិចារណា លើការ សាងសង់ សំណង់ ផេ្សង ៗ ដូច ជា ម៉ុង ចេតិយ ប្រាង្គ សាងសង់ ត្រូវ មាន ប្លង់ មេច្បាស់លាស់ មាន ច្បាប់ លិខិត ស្នាម ត្រឹម ត្រូវ និយាយ រួម ចាប់ពី ពេល នេះ តទៅ សូម ឲ្យ គណសង្ឃវត្ត ពិសេស វត្ត នៅលើភ្នំ ឬ ជើងភ្នំ សុំជួយការពារ តំបន់ ភ្នំ ឲ្យ មាន សណ្តាប់ ធ្នាប់ ល្អ មិ នអនុញ្ញាតឲ្យមានការសាងសង់បន្ថែមទៀតឡើយ៕


