ពិធីប្រុងពលី នៅមុខប្រាសាទប្រាង្គនៃរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីរំលឹកគុណប្រាសាទបុរាណខ្មែរ

នៅរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ព្រះបាឡាត់គុណខេត្តព្រះវិហារ ព្រមទាំងព្រះសង្ឃជាច្រើនអង្គ អាជ្ញាធរមូលដ្ឋានស្រុកគូលែនគ្រប់លំដាប់ថ្នាក់ ពុទ្ធបរិស័ទ និងសិស្សានុសិស្សប្រមាណជាង១០០អង្គនាក់ រៀបចំប្រុងពលី ធ្វើពិធីរំលឹកគុណប្រាសាទបុរាណខ្មែរ និងបុព្វបុរសខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះ   នៅមុខប្រាសាទប្រាង្គ នៃរមណីយដ្ឋានប្រាសាទកោះកេរ។  ក្នុងពិធីរំលឹកគុណប្រាសាទបុរាណខ្មែរនៅថ្ងៃនេះ នឹងមានពិធីរាប់បាតដល់ព្រះសង្ឃចំនួន១០៨អង្គផងដែរ។

បន្ទាប់​ពីបញ្ចប់ពិធីប្រុងពលី​ លោក​  គង់​ ពុទ្ធិការ​ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ បានផ្តល់ជូនសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងនិងជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ​ ប្រមាណ២០០នាក់ផងដែរ៕

Written by 

Related posts

Leave a Comment