ប្រមុខអង្គការណាតូ បាននិយាយ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដោយលើកឡើងពីអំណាចរបស់ប្រទេសចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

អគ្គលេខាធិការ លោក Mark Rutte បានកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ដែលចេញផ្សាយថា ការកសាងកងកម្លាំងប្រដាប់អាវុធ និងការវិនិយោគនៅក្នុងឧស្សាហកម្មការពារជាតិរបស់ចិន និងនៅក្នុងសមត្ថភាពការពារជាតិរបស់ពួកគេ គឺធ្វើឲ្យយើងភ្ញាក់ផ្អើល។
ការអត្ថាធិប្បាយខាងលើនេះ កើតឡើងអំឡុងលោក Rutte ទៅទស្សនាមូលដ្ឋានទ័ពជើងទឹក Yokosuka កាលពីថ្ងៃអង្គារ ហើយបន្តជួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani ដើម្បីអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាមួយគ្នានោះ លោក Rutte បានប្រាប់ Nakatani ថា ប្លុកណាតូ និងជប៉ុន នឹងចែករំលែកតម្លៃដូចគ្នា ហើយយើងប្រឈមមុខនឹងបញ្ហាជាច្រើនដូចគ្នា ដោយបន្ថែមថា ចិន កូរ៉េខាងជើង និងរុស្ស៊ី កំពុងបង្កើនសមយុទ្ធយោធា និងកិច្ចសហប្រតិបត្តិការ ដែលបំផ្លាញស្ថិរភាពពិភពលោក ហើយនោះមានន័យថាអ្វីដែលកើតឡើងនៅក្នុងបញ្ហាអឺរ៉ូ-អាត្លង់ទិក សម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្ទុយមកវិញ។
លោក បន្តថា កិច្ចសហប្រតិបត្តិការជប៉ុន-ណាតូ កាន់តែរឹងមាំ គឺចាំបាច់ក្នុងពិភពលោកដែលកាន់តែគ្រោះថ្នាក់ ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Rutte នេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដាក់សម្ពាធដល់សមាជិកដទៃទៀតនៃសម្ព័ន្ធភាពអឺរ៉ុបដែលភាគច្រើនស្ថិតក្នុងប្លុកណាតូ ឲ្យបង្កើនការចំណាយផ្នែកយោធា៕

ដោយ៖ ពេជ្រ