Trump តម្លើងពន្ធសម្រាប់ប្រទេសចិន ដល់ ១០៤ ភាគរយ

ពេលវេលាជិតអស់ហើយសម្រាប់ប្រទេស និងតំបន់ដែលសង្ឃឹមថានឹងចរចាបំបែកចេញពីអ្វីដែលប្រធានាធិបតីអាមេរិកលោក Donald Trump ហៅថា “ពន្ធទៅវិញទៅមក” ខណដែលលេខាធិការផ្នែកសារព័ត៌មានរបស់លោក Trump បាននិយាយថាគាត់កំពុងអនុវត្តការដាក់ពន្ធបន្ថែមលើការនាំចេញរបស់ចិនរហូតដល់ ១០៤ ភាគរយ។ ពន្ធគយនឹងចូលជាធរមានបន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅថ្ងៃពុធម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក។

លេខាធិការផ្នែកសារព័ត៌មាននៃសេតវិមានលោកស្រី Karoline Leavitt បានពន្យល់ពីការផ្លាស់ប្តូរ ឬការតម្លើងពន្ធនេះ កាលពីថ្ងៃអង្គារក្នុងទីក្រុងវ៉ាស៊ីនតោន។ 

លោកស្រី បាននិយាយថា វាជាកំហុសមួយសម្រាប់ប្រទេសចិនក្នុងការសងសឹកទៅលើប្រទេសចិន។ លោកស្រី ថាប្រធានាធិបតី នៅពេលដែលអាមេរិកត្រូវបានគេដាល់ គាត់ក៏ដាល់កាន់តែខ្លាំងថែមទៀត ។

បន្ទាប់ពីឡើងកាន់តំណែង លោក Trump បានដំឡើងពន្ធលើការនាំចូលរបស់ចិន ២០ ភាគរយ។ បន្ទាប់មកកាលពីសប្តាហ៍មុន លោកបានប្រកាសពីការប្រមូលពន្ធថ្មីជុំវិញពិភពលោក ជាមួយនឹងពន្ធបន្ថែម ៣៤ ភាគរយលើប្រទេសចិន។

មេដឹកនាំនៅទីក្រុងប៉េកាំងបានសងសឹកដោយការប្រកាសពន្ធផ្ទាល់ខ្លួន ៣៤ ភាគរយលើការនាំចូលរបស់សហរដ្ឋអាមេរិក។ Trump ក៏បានឆ្លើយតបដោយការគំរាមកំហែង និងបន្តយកពន្ធបន្ថែម ៥០ភាគរយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ហៅ​ការ​គំរាម​កំហែង​នេះ​ថា​ជា​កំហុស​មួយ​ក្នុងចំណោម​​កំហុសជាច្រើនរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា “ចិននឹងប្រយុទ្ធដល់ទីបញ្ចប់”។

លោក Trump បានចូលប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារដោយនិយាយថារដ្ឋបាលរបស់លោកកំពុង រង់ចាំការហៅរបស់ពួកគេ ដោយស្នើឱ្យមានការបើកចំហចំពោះការសន្ទនាទាំងអស់លើបញ្ហាពន្ធ។

លោកស្រី Leavitt ក៏បានឲ្យដឹងដែរថា មន្ត្រីមកពីប្រទេសជិត ៧០ហើយដែលបានឈានដល់ការចរចា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment