ក្លិប​បាល់ទាត់​ចំនួន៩ ចាប់អារម្មណ៍ចង់បាន Kevin De Bruyne

ក្លិប​បាល់ទាត់​ចំនួន ៩ បានបង្ហាញ​ចំណាប់អារម្មណ៍ចង់​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ឆ្នើម​​ Kevin De Bruyne ដែល​នឹង​ចាក​ចេញពី​ក្លិប Manchester City នៅ​ចប់​រដូវ​កាល​នេះ ក្រោយ​សម្រេចចិត្ត​មិន​បន្ត​កុងត្រា​ថ្មី​បន្ថែម​ពីលើ​កុងត្រា​បច្ចុប្បន្ន ដែល​អស​ពុល​ភាព​នៅ​ខែមិថុនា​ខាង​មុខ​នេះ ក្រោយរួមរស់អស់រយៈពេលជាង១០ឆ្នាំ​។

ប្រភព​ពី​សារព័ត៌មាន​ Goal បាន​រាយការណ៍​ថា ក្លិប​ចំនួន ៩ ដែលចាប់អារម្ម​ណ៍​ចង់បាន De Bruyne  រួម​មាន Inter Miami នៅ​សហរដ្ឋអាមេរិក និង Al Nassr នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ដូច​ជា​ក្លិប New York City FC (​អា​មេ​រិ​ក​) San Diego FC (​អា​មេ​រិ​ក​) Neom SC (​អា​រ៉ា​ប៊ី​សា​អូឌីត​) Al-Ittihad (​អា​រ៉ា​ប៊ូ​សា​អូឌីត​) River Plate (​អា​ហ្ស​ង់​ទី​ន​) ព្រមទាំង​ក្លិប​យក្ស​ពីរ​នៅ​តួ​ក​គី Fenerbahce និង Galatasaray ​ផងដែរ៕

Written by 

Related posts

Leave a Comment