ក្លិបបាល់ទាត់ចំនួន ៩ បានបង្ហាញចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Kevin De Bruyne ដែលនឹងចាកចេញពីក្លិប Manchester City នៅចប់រដូវកាលនេះ ក្រោយសម្រេចចិត្តមិនបន្តកុងត្រាថ្មីបន្ថែមពីលើកុងត្រាបច្ចុប្បន្ន ដែលអសពុលភាពនៅខែមិថុនាខាងមុខនេះ ក្រោយរួមរស់អស់រយៈពេលជាង១០ឆ្នាំ។
ប្រភពពីសារព័ត៌មាន Goal បានរាយការណ៍ថា ក្លិបចំនួន ៩ ដែលចាប់អារម្មណ៍ចង់បាន De Bruyne រួមមាន Inter Miami នៅសហរដ្ឋអាមេរិក និង Al Nassr នៅអារ៉ាប៊ីសាអូឌីត ក៏ដូចជាក្លិប New York City FC (អាមេរិក) San Diego FC (អាមេរិក) Neom SC (អារ៉ាប៊ីសាអូឌីត) Al-Ittihad (អារ៉ាប៊ូសាអូឌីត) River Plate (អាហ្សង់ទីន) ព្រមទាំងក្លិបយក្សពីរនៅតួកគី Fenerbahce និង Galatasaray ផងដែរ៕
