មេទ័ព​ហាម៉ាសម្នាក់ទៀត ត្រូវអ៊ីស្រាអែល កម្ទេចនៅ​ទឹកដីលីបង់

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីការសម្លាប់ លោក Hassan Farhat ដែលជាមេបញ្ជាការក្រុមហាម៉ាស់ នៅភាគខាងលិចប្រទេសលីបង់ នៅក្នុងការវាយប្រហារមួយជិតក្រុងស៊ីដុន។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល ធ្វើការវាយប្រហារតាមគោលដៅនៅក្នុងតំបន់ស៊ីដុន ដោយសម្លាប់ភេរវករលោក Hassan Farhat មេបញ្ជាការនៃសមរភូមិភាគខាងលិចរបស់ក្រុមហាម៉ាស នៅលីបង់។

លោក Farhat បានធ្វើការវាយប្រហារភេរវកម្មជាច្រើនករណីប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល ក៏ដូចជាកងកម្លាំង IDF ។

ទន្ទឹមនោះ សេវា​សារព័ត៌មាន​ ក៏បាន​កត់​សម្គាល់​ថា លោក Farhat ធ្លាប់បង្ក​ការ​គំរាម​កំហែង​ដល់​អ៊ីស្រាអែល និង​ពលរដ្ឋ​របស់​ខ្លួនផងដែរ។

ជាមួយគ្នានោះ កងទ័ព​ បាន​ធានា​ថា IDF នឹង​បន្ត​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ភេរវករ​ហាម៉ាស​ នៅ​គ្រប់​ទីកន្លែង ។

គួរបញ្ជាក់ថា របាយការណ៍មុននេះ អះអាងថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល បានវាយឆ្មក់ទីក្រុងស៊ីដុន ភាគខាងត្បូងប្រទេសលីបង់ ដោយសម្លាប់មេបញ្ជាការ លោក Farhat ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment