អ៊ីស្រាអែល​ ថាពួកហេសបូឡា មិនគាំទ្រ​បទ​ឈប់​បាញ់​នៅ​លីបង់​ទេ ហើយព្យាយាមធ្វើសកម្មភាពគំរាមកំហែង

កងកម្លាំងការពារអ៊ីស្រាអែល បានរាយការណ៍ពីការបំពានជាច្រើនលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅលីបង់ ដោយពួកហេសបូឡា។

IDF បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការកត់ត្រាសកម្មភាពគំរាមកំហែង ក្នុងរយៈពេលមួយថ្ងៃកន្លងមកដ៏គួរឱ្យសង្ស័យជាច្រើនរបស់អង្គការភេរវករហេសបូឡា និងការរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ។

IDF បានបញ្ជាក់ពីករណីដែលខ្លួនចាត់វិធានការក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ដើម្បីទប់ស្កាត់ក្រុមភេរវករបន្ថែមពីការឈានទៅដល់ភាគខាងត្បូងនៃប្រទេសលីបង់ ។

ទន្ទឹមនោះ កាលពីថ្ងៃព្រហស្បតិ៍ IDF អះអាងពីការប្រទះឃើញសកម្មភាពភេរវករ នៅឯឃ្លាំងផ្ទុកគ្រាប់រ៉ុក្កែតហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ហើយក៏បានធ្វើការវាយប្រហារតាមអាកាសលើទីតាំងនោះតែម្ដង។ នោះជាការ​វាយ​ប្រហារ​លើក​ដំបូង​របស់​កង​ទ័ព​អាកាស​អ៊ីស្រាអែល​ លើ​គោល​ដៅ​ក្រុម​ហេសបូឡា​ក្នុង​ប្រទេស​លីបង់ បន្ទាប់​ពី​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំង​ ២ ចាប់​ផ្តើម ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment