លោក Netanyahu នឹងធ្វើទស្សនកិច្ចទៅសហរដ្ឋអាមេរិក សប្តាហ៍ក្រោយ 

ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu អាចនឹងទៅជួបលោកនៅដើមសប្តាហ៍ក្រោយ នៅពេលដែលអ៊ីស្រាអែលបង្កើនសង្រ្គាមរបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។

លោក Trump បានឲ្យដឹងថាលោកបានទំនាក់ទំនងតាមទូរស័ព្ទជាមួយលោក Netanyahu កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយបន្ទាប់ពីការហៅទូរស័ព្ទនោះមក លោកជឿជាក់ថាមេដឹកនាំអ៊ីស្រាអែលនឹង នឹងមកប្រទេសរបស់យើងនៅពេលណាមួយនាពេលអនាគតឆាប់ៗនេះ ហើយប្រហែលជាសប្តាហ៍ក្រោយ។

បច្ចុប្បន្នលោក Netanyahu ប្រឈមមុខនឹងដីកាចាប់ខ្លួន ពី តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលធ្វើឡើងដោយកងកម្លាំងរបស់គាត់នៅហ្គាហ្សា។ គាត់បានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីកាលពីថ្ងៃព្រហស្បតិ៍ ដែលនេះជាលើកទីមួយដែលគាត់បានដើរលើដីអឺរ៉ុបចាប់តាំងពី ICC បានចេញដីកាចាប់ខ្លួនគាត់ និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant កាលពីខែវិច្ឆិកាឆ្នាំមុន។

  ក្រុមសិទ្ធិមនុស្ស រួមទាំងអង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអំពាវនាវឱ្យប្រទេសហុងគ្រី ចាប់ខ្លួនលោក នេតាន់យ៉ាហ៊ូ ហើយបញ្ជូនគាត់ទៅតុលាការ ICC ។ ប៉ុន្តែហុងគ្រីបាន​ជ្រើសរើសការ​ដក​ខ្លួន​ចេញ​ពី ICC។ សហរដ្ឋអាមេរិកក៏មិនមែនជាប្រទេសហត្ថលេខីផងដែរសម្រាប់ ICC។

  កងទ័ពអ៊ីស្រាអែលបានចេញការព្រមានអំពីការជម្លៀសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងសង្កាត់ជាច្រើននៃទីក្រុង Gaza ដោយបញ្ជាឱ្យពួកគេចាកចេញជាបន្ទាន់ ហើយផ្លាស់ទីទៅផ្នែកខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។ ការចេញបញ្ជានេះបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានបំបែកបទឈប់បាញ់រយៈពេលពីរខែនៅក្នុងខែមីនា ដែលបានកាត់បន្ថយការបង្ហូរឈាមយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា។

  អ្នកនាំពាក្យយោធាលោក Avichay Adraee បាននិយាយនៅលើ X ថា អ្នកស្រុកនៃទីក្រុងចាស់ Gaza និងសង្កាត់ Al-Sabra, Tel al-Hawaនិង Western Zeitoun ក្នុងទីក្រុង Gaza ត្រូវតែជម្លៀសចេញជាបន្ទាន់ ហើយផ្លាស់ទីទៅកាន់ភាគខាងត្បូងនៃ Gaza។

  យោងតាមសេចក្តីថ្លែងការណ៍ កងទ័ពបានចេញ ការព្រមានជាមុន និងចុងក្រោយ មុនពេលការវាយប្រហារ ដោយជំរុញឱ្យប្រជាជនប៉ាឡេស្ទីនផ្លាស់ប្តូរទីលំនៅភ្លាមៗទៅកាន់មជ្ឈមណ្ឌលជម្រកនៅក្នុងតំបន់ Al-Mawasi៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment