លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ ដែលបានយាងមកទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ក្នុងព្រះរាជទស្សនកិច្ចនេះ គណៈប្រតិភូបានស្វែងយល់ពីប្រវត្តិ ស-២១ ឬ គុកទួលស្លែង តាមរយៈភ័ស្តុតាងនិងស្នាកស្នាមឧក្រិដ្ឋកម្មជាច្រើន ដែលនៅសេសសល់លើទីតាំងផ្ទាល់ រូបថត រួមទាំងជនរងគ្រោះដែលនៅរស់រានមានជីវិត៕






