Cristian Roque បង្ហើបពីអនាគតរបស់ខ្លួននៅក្លិបព្រះខ័នរាជស្វាយរៀង

ខ្សែបម្រើសញ្ញាតិប្រេស៊ីល Christian Roque បានបង្ហើបពីអនាគតរបស់ខ្លួននៅក្លិបព្រះខ័នរាជស្វាយរៀង និងផែនការបន្តអំពីអាជីពរបស់គេនៅពេលខាងមុខនេះផងដែរ។

នៅក្នុងកិច្ចសម្ភាសជាមួយគេហទំព័រក្នុងស្រុកកាលពីថ្មីៗនេះ កីឡាករ Christian បានបង្ហើបអំពីចំណាប់អារម្មណ៍ និងការលេងបាល់ទាត់នៅកម្ពុជា ដោយរូបគេចង់បន្តស្នាក់នៅកម្ពជាបន្តទៀត ដើម្បីជោគជ័យជាមួយក្លិបព្រះខ័នរាជស្វាយរៀង ហើយគោលដៅដ៏ធំរបស់គេគឺឈ្នះពានលំដាប់អន្តរជាតិជាមួយក្លិប​ដូចជាពាន AFC Champion League ជាដើម។

យ៉ាងណាមិញរូបគេកំពុង​ពិភាគ្សាជាមួយភ្នាក់ងារ និងថ្នាក់ដឹកនាំក្លិបអំពីលទ្ធភាពក្នុងការបន្តស្នាក់នៅក្លិបបន្តទៀត។ Christian បាននិយាយថា រូបគេកំពុងសប្បាយចិត្តនៅកម្ពុជា ក៏ដូចជាការប្រកបអាជីពនេះ ហើយការបន្តស្នាក់នៅកម្ពុជាអាចទៅរួចផងដែរ ៕

Written by 

Related posts

Leave a Comment