ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត ៧.៧ រ៉ិចទ័រ កាលពីសប្តាហ៍មុននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ២,៨៨៦ នាក់ និង ៤,៦៣៩ នាក់ផ្សេងទៀតរងរបួស។

យោងតាម ទូរទស្សន៍រដ្ឋរបស់ចិន CCTV បានរាយការណ៍ថា មនុស្ស ៣៧៣ នាក់ កំពុងបាត់ខ្លួន ក្រោមគំនរបែកបាក់។
ការរញ្ជួយដីដ៏ខ្លាំងមួយនេះ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា។ ប្រទេសរុស្ស៊ី ប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនអ្នកជួយសង្គ្រោះ វេជ្ជបណ្ឌិត និងធនធានដើម្បីជួយសម្រាលផលវិបាកនៃគ្រោះមហន្តរាយនេះ ៕

ដោយ៖ ពេជ្រ