Real Madrid បានរក្សាក្តីសង្ឃឹមក្នុងការឈ្នះពាន Treble របស់ពួកគេឱ្យនៅរស់រានមានជីវិតយ៉ាងអស្ចារ្យ បន្ទាប់ពីយកឈ្នះក្រុម Real Sociedad ដោយបាល់កាត់ក្ដី១១ម៉ែត្រ ក្នុងលទ្ធផល ៥-៤ ក្រោយក្រុមទាំងពីរបញ្ចប់ដោយលទ្ធផល ៤-៤ ។
ដូច្នេះមានន័យថា Real Madrid បានកក់ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey រួចរាល់ ដោយរងចាំការប្រកួតរវាង Barca និង AT Madrid នៅយប់នេះ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ៕
