អ្នកចាត់ការ Mikel Arteta បាននិយាយកាលពីថ្ងៃអង្គារថា Arsenal អាចនឹងគ្មានខ្សែការពារកណ្តាល Gabriel Magalhaes សម្រាប់ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ Champions League នៅសប្តាហ៍ក្រោយជាមួយក្រុម Real Madrid បន្ទាប់ពីកីឡាករប្រេស៊ីលរូបនេះបានដូរចេញអំឡុងពេលពួកគេឈ្នះ ២-១ លើក្រុម Fulham ជាមួយនឹងបញ្ហាសរសៃពួរ។
Gabriel បានដូរចេញពីទីលាននៅនាទីទី១៥ ក្នុងការប្រកួត Premier League នៅកីឡដ្ឋាន Emirates ដោយបន្ថែមការព្រួយបារម្ភអំពីរបួសមួយទៀតសម្រាប់ ក្រុមលោក Arteta បន្ទាប់ពីកីឡាករសំខាន់ៗមួយចំនួនត្រូវអវត្តមានរយៈពេលយូរ។ ចំណែកខ្សែការពារសញ្ជាតិហូឡង់ Jurrien Timber ក៏ត្រូវប្តូរចេញក្នុងតង់ទី ២ បន្ទាប់ពីមានអារម្មណ៍ថាមានបញ្ហាជង្គង់។
លោក Arteta បានប្រាប់អ្នកសារព័ត៌មានក្រោយការប្រកួតថា កីឡាករទាំងពីរនឹងត្រូវបានវាយតម្លៃនៅថ្ងៃពុធ ដើម្បីមើលពីទំហំនៃរបួសរបស់ពួកគេ។Arteta បាននិយាយថា ” Gabriel មានអារម្មណ៍ថា ឈឺសរសៃពួរ យើងមិនដឹងថាវាធំប៉ុនណានោះទេ។ ចំណែក”Jurrien មានការលំបាកខ្លាំងក្នុងការប្រកួតដំបូង ប៉ុន្តែចុងក្រោយរូបគេត្រូវដូរចេញដោយសារបញ្ហាជង្គង់”។
ក្រុមកាំភ្លើងធំត្រូវទៅជួបក្រុម Everton នៅថ្ងៃសៅរ៍ ហើយបន្ទាប់មកធ្វើជាម្ចាស់ផ្ទះទទួលក្រុម Real Madrid នៅថ្ងៃទី ៨ ខែមេសា ក្នុងការជួបប្រកួតក្របខ័ណ្ឌ Champions League ៕
