អ្នកការទូត EU ៖ ទោះបី Trump គំរាម តែណាតូនឹងមិនស្លាប់នោះទេ

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានថ្លែងអះអាងថា អង្គការណាតូនឹងនៅតរស់ដដែល បើទោះជាមានសម្ពាធឬគំរាមពីប្រធានាធិបតីអាមេរិក Donald Trump ក៏ដោយ។  ប៉ុន្តែលោកស្រីបានព្រមានថា រដ្ឋជាសមាជិកមួយចំនួនត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើការសម្រេចចិត្តដ៏លំបាក ដើម្បីបំពេញតាមតម្រូវការនៃការចំណាយលើវិស័យការពារជាតិសម្រាប់ប្រទេសនិងប្លុក។

 នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអេស្ប៉ាញ El Mundo កាលពីថ្ងៃច័ន្ទ លោកស្រី Kallas ត្រូវបានសួរថាតើ NATO នឹងរស់រានមានជីវិតបន្តទៀតដែរឬទេ សម្រាប់អាណត្តិរបស់លោក Trump ។ លោកស្រីបានឆ្លើយតបថា “ខ្ញុំប្រាកដណាស់គឺណាតូមិនស្លាប់ទេហើយវានៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំដដែលនិងមានបន្តមានសុវត្ថិភាព។លោកស្រីបន្ថែមថាប្រទេសជាសមាជិកបានប្តេជ្ញាចិត្តក្នុងការចំណាយយ៉ាងហោចណាស់ ២% នៃ GDP លើវិស័យការពារជាតិនៅឆ្នាំ ២០២៤ដែលជាកម្រិតមួយនៃផ្នែកដ៏សំខាន់របស់ប្លុកដែលវាមិនទាន់ឈានដល់។

លោកស្រីថា ប្រទេសមួយចំនួនកំពុងជួបប្រទះនឹងបញ្ហាសំខាន់បញ្ហាសេដ្ឋកិច្ច ប៉ុន្តែខ្ញុំក៏គិតថាយើងនឹងខិតខំចាកចេញពីស្ថានភាពនេះ ហើយធ្វើការសម្រេចចិត្តដ៏លំបាក។

ដោយសង្កត់លើមូលហេតុដែលសហភាពអឺរ៉ុបមិនស្នើការឧបត្ថម្ភធនដោយផ្ទាល់សម្រាប់អ្នកដែលយឺតយ៉ាវក្នុងការចំណាយលើវិស័យការពារជាតិ លោកស្រី Kallas បានបញ្ជាក់ថា ប្លុកត្រូវតែធ្វើឱ្យមានតុល្យភាពផលប្រយោជន៍នៃប្រទេសដែលជំពាក់បំណុលខ្ពស់ និងអ្នកដែលរួមចំណែកច្រើនបំផុតក្នុងថវិកាសហភាពអឺរ៉ុប។ លោកស្រីបានបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ សហភាពអឺរ៉ុបបានបង្កើត “វិធានការសង្គ្រោះនៅក្នុងច្បាប់សារពើពន្ធ ដើម្បីផ្តល់ឱ្យរដ្ឋសមាជិកនូវកន្លែងបន្ថែមទៀតសម្រាប់ប្រតិបត្តិការ” ដែលអាចផ្តល់ឱ្យប្រទេសនូវជម្រើសមួយចំនួនដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ។

សូមជម្រាបថា តាំង​ពី​អាណត្តិ​ដំបូង​មក លោក Trump បាន​និង​កំពុង​ជំរុញ​សមាជិក​ណាតូ​អឺរ៉ុប​ឲ្យ​ចំណាយ​ច្រើនបន្ថែមទៀត​លើ​វិស័យ​ការពារ​របស់ខ្លួន ហើយកុំពឹងតែលើការចំណាយរបស់អាមេរិក។ ខណៈពេលដែលសមាជិករបស់ប្លុកនេះបានយល់ព្រមឈានដល់កម្រិត ២% នៅក្នុងខែកុម្ភៈនោះ ប្រធានាធិបតីអាមេរិកបានស្នើថាសមាជិកណាតូគួរតែពិចារណាការចំណាយឱ្យបានច្រើនដល់ទៅ ៥% នៃ GDP លើវិស័យការពារជាតិទើបវាគ្រប់គ្រាន់សម្រាប់ការចំណាយ។ កាល​ពី​ខែ​មុន លោក​បាន​ព្រមាន​ថា “​ ប្រសិន​បើ​ពួក​គេ​មិន​បង់​ប្រាក់តាមកំណត់ ខ្ញុំ​នឹង​មិន​ការពារ​ពួក​គេ​ទេ”។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា លោក Trump ពិតជាគិតត្រឹមត្រូវក្នុងការទាមទារឱ្យសមាជិកអឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិ។ មេដឹកនាំណាតូបានទទូចថាការដំឡើងថ្លៃចំណាយយោធាគឺសំដៅរារាំងរុស្ស៊ីចំពេលមានជម្លោះអ៊ុយក្រែន។ មន្ត្រីមួយចំនួនបានស្នើថា ទីក្រុងម៉ូស្គូអាចបើកការវាយប្រហារពេញលេញលើប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងរយៈពេលពីរបីឆ្នាំទៀត។

 ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការរំពឹងទុកនេះថា “វាមិនសមហេតុសមផលនោះទេ” ដោយលើកហេតុផលថា ទីក្រុងម៉ូស្គូមិនមានចំណាប់អារម្មណ៍ក្នុងការធ្វើដូច្នេះទ្បើយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment